O f f i c i a l   W e b s i t e
ព្រះរាជពិធីឆ្លងព្រះរាជពិធីបុណ្យហែនិងតម្កល់ព្រះបរមអដ្ឋិ
2014-07-12
នៅវេលាម៉ោង ១៧:១៥នាទី ថ្ងៃសៅរ៍ ១រោច ខែ អាសឍ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៤ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ​ និងសម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតា​ជាតិខ្មែរ ជាទីគោរព​សក្ការ:​ដ៏​ខ្ពង់​​ខ្ពស់បំផុត បានស្តេចយាង​ដល់ ព្រះធម្មសាលាក្នុងបរិវេណ ព្រះឧបោសថរតនារាមព្រះកែវមរកត​ ដើម្បីគង់ជាព្រះ​រាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីឆ្លងព្រះរាជពិធីបុណ្យហែនិង​តម្កល់ព្រះបរមអដ្ឋិ នៃព្រះបរមរតនកោដ្ឋ​​ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។​​ យាងនិងអញ្ជើញចូលរួមដង្ហែក្នុ ព្រះរាជពិធីនាឱកាសនោះមាន សម្តេចអគ្គ​មហា​ ពញា​ចក្រី ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា​​ និងសម្តេច​កិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន​ សែន  សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចរាជបបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ និងអ្នកម្នាង ​ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហា​ក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង​ ព្រមទាំងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខ​​មន្រ្តីព្រះបរមរាជវាំងយ៉ាង​ច្រើនកុះករ។
Visitor: 13725471
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.