O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយមហាព្រះរាជកុសល
2014-07-11
នៅវេលាម៉ោង៥:០០ល្ងាច​ ថ្ងៃសុក្រ ១៥ កើត ខែ អាសឍ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​ព្រះមហា​ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យសេ្តចយាង ទ្រង់ព្រះសណ្តាប់ព្រះសង្ឃ​ចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ក្នុងព្រះវិហារព្រះកែវមរកត ដើម្បីឧទិ្ទស​មហាព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែក្នុង ព្រះរាជពិធីបុណ្យ នាឱកាសនោះមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា​​ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេចរាជបបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​ ​ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង​ ថ្នាក់ដឹកនាំ និងសមាជិក ព្រឹទ្ធ​សភា រដ្ឋសភា រាជរដ្ឋភិបាលព្រមទាំងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខ​​មន្រ្តីព្រះបរមរាជវាំង​ជា​ច្រើនរូប។
Visitor: 13727497
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.