O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងនិវត្តន៍
2014-09-27
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅវេលារសៀល ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០១៤ បន្ទាប់អំពីព្រះអង្គបានគង់ពិនិត្យព្រះរាជសុខភាពមួយរយ:​ពេល​​​កន្លងមក នៅឯសាធារណរដ្ឋប្រជាមានិតចិន។ យាងនិងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ឯឧសាយ ឈុំ តំណាង សម្តេចអគ្គមហាធម្មពោ ធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា​ក្សត្រ​ និងអ្នកម្នាង ឯកឧត្តម  ​សម រង្សី ប្រធានគណបក្សង្រ្គោះជាតិ​​និងលោកជំទាវ លោកជំទាវ BU JIANGUO ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ព្រមទាំងព្រះរាជវង្សានុវង្ស និងឥស្សរ:ជនជាតិ ជាច្រើនរូប។
Visitor: 6066495
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.