O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាពនៅសាធារណរដ្ឋប្រជាមានិតចិន
2014-09-06
នៅវេលាព្រឹកថ្ងៃទី​ ២​ ខែ​ កញ្ញា ​ឆ្នាំ ២០១៤​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទី​គោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វពរះរាជហឬទ័យ ស្តេចយាងទៅកាន់​ខេត្ត​ SHANXI នៃសាធារណរដ្ឋប្រជាមានិតចិន​ដើម្បីសេ្តចយាងបំពេញព្រះរាជទស្ស​​​​​​​​​​​​​​ន​កិច្ច ចាប់ពីថ្ងៃទី​ ២​ ដល់ថ្ងៃទី​ ៤​ ខែ​ កញ្ញាឆ្នាំ ២០១៤ ។  អញ្ញើញដង្ហែព្រះរាជដំណើរមាន​វត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ប្រចំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ និងលោកជំទាវ ចាន់ សំដារិន រដ្ឋលេខាធិការ និងជាទីប្រក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រឯកឧត្តម ​ លាង​ ចិន​ មីង អនុរដ្ឋមន្ត្រីក្រសួង​ការបរទេសសាធារណ​រដ្ឋ​ប្រជាមានិតចិន​និងសហការី​ ក៏បានអញ្ញើញដង្ហែព្រះរាជ​ដំណើរ​​ផងដែរ។
Visitor: 13722136
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.