O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសលពិសេស
2014-10-31
នៅវេលាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ​ ២០១៤ព្រះរាជពិធីថ្វាយព្រះរាជកុសលពិសេស ដ៏ឧត្តុងឧត្តម បានរៀបចំឡើងប្រកប​ដោយភាពវិសេសវិសាល ព្រោះថាថ្ងៃនេះជាថ្ងៃ​បុណ្យចំរើន ព្រះជន្មវស្សា នៃព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតន:កោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ បំផុត ក្នុងព្រះរាជពិធី សង្ឃទាន​ វេរភត្ត និងដាក់បាត្រ ដើម្បីឧទ្ទិស មហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក័្ខន្ធ ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​តាម​គន្លងព្រះពុទ្ធសាសនា នៅក្នុងព្រះឧបាសថរតនារាព្រះកែវមរកត។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យនោះដែរមាន សម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន  ប្រធានរដ្ឋសភាជាតិ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​  សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ទេព​ ងន អនុប្រធានទី២ ព្រឹទ្ធសភា សម្តេច​រាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធាន​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ​សម្តេចរាជបុត្រីព្រះអណុជ​ នរោត្តម អារុណរស្មី ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​  សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងអ្នកម្នាង​ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជា រដ្ឋមន្រ្តីក្រសួងព្រះបរម​រាជវាំង  ព្រះរាជវង្សានុវង្ស ​និងនាម៉ឺនសព្វមុខ​មន្រ្តីព្រះបរម​រាជ​​វាំងជា​ច្រើនរូប។
Visitor: 5761388
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.