O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យខួប គម្រប់ ១០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ
2014-10-28
នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាបំផុត នៃព្រះរាជពិធីបុណ្យយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិគម្រប់ខួប១០ឆ្នាំរបស់ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​​កម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតយើង ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីចម្រើនព្រះបរិត្ត ថ្វាយមហាព្រះរាជកុសល តាមបែបព្រះពុទ្ធសាសនា  ដែលប្រព្រឹត្តទៅយ៉ាងមហោឡារិក​នៅក្នុងព្រះនីនាំងទេវាវិច្ឆ័យ នាវេលាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៤ ។ ក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តម នេះ ក៏មានព្រះរាជវត្តមាន​ ដ៏ខ្ពង់ខ្ពស់នៃអង្គ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។
Visitor: 13656039
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.