O f f i c i a l   W e b s i t e
នាយករដ្ឋមន្ត្រីថៃថ្វាយបង្គំគាល់
2014-10-30
នៅវេលាម៉ោង ១៤ និង​៤៥នាទី ថ្ងៃទី ៣០ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់​លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជ​ទានព្រះបរមរាជានុញ្ញាតជូន​ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តី នៃរាជាណាចក្រ ថៃឡង់ដ៍ និងលោកជំទាវ ព្រមទាំង​គណ:ប្រតិភូអមដំណើរ អញ្ជើញចូលថ្វាយបង្គំគាល់ និងថ្វាយព្រះពរ នៅក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១០ឆ្នាំ នៃការយាងគ្រងរាជ​សម្បត្តិរបស់ព្រះអង្គនាព្រះទីនាំទេវាវិនិច្ឆ័យ ក្នុងឱកាសដែលឯកឧត្តមអញ្ចើញមកបំពេញ​ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែតុលា​ ឆ្នាំ២០១៤។
Visitor: 13654437
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.