ព្រះរាជពិធីបុណ្យខួបគំរប់២ឆ្នាំនៃការយាងចូលព្រះទិវង្គត
            	2014-10-15            	
            
            	ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជពិធីបុណ្យខួបគម្រប់២ឆ្នាំ នៃការយាងចូលព្រះទវង្គត នៃព្រះករុណាព្រះបាទសម្តេចព្រះ
នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះបរមតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅព្រះធម្មសាលាក្នុងបរិវេណព្រះឧបោសថរតនារាមព្រះកែវមរកត
នាព្រឹកថ្ងៃ ៧រោជ ខែ អស្សុជ  ឆ្នាំមមី ឆស័ក
ព.ស ២៥៥៨  ត្រូវនិងថ្ងៃ ពុធ ទី ១៥
ខែតុលា ឆ្នាំ២០១៤។            
			            
							        ព្រះរាជសកម្មភាព » តុលា - 2014
                ព្រះរាជពិធីបុណ្យខួបគំរប់២ឆ្នាំនៃការយាងចូលព្រះទិវង្គត
                 
             
             
       	






