ព្រះរាជពិធីបុណ្យចេញវស្សា
            	2014-10-08            	
            
            	នៅវេលាព្រឹកថ្ងៃទី១៥កើត
ខែអស្សុជ ឆ្នាំ មមី ឆស័ក ព.ស ២៥៥៨ ត្រូវនិងថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៤  ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស
ចេញព្រះវស្សា នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។
        យាងនិងអញ្ជើញចូល រួមដង្ហែ ព្រះរាជសកម្មភាព  ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យនាឱនោះមានសម្តេច ស៊ីសុវត្ថិ
ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រសម្តេចចៅហ្វាវាំង គង់ សំអុល
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង  ព្រមទាំងព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្រ្តី
ព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។            
			            
							        ព្រះរាជសកម្មភាព » តុលា - 2014
                ព្រះរាជពិធីបុណ្យចេញវស្សា
                 
             
             
       	



