រាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត(ត)
            	2014-07-11            	
            
            	នៅវេលាម៉ោង៩:៣០នាទី
ក្បូនហែបានធ្វើដំណើរមកដល់ខាងកើត វត្តបុទមវត្តី  ក្រុមបាគូក៏បាន ប្រារព្ឋផ្ទេរព្រះកោដ្ឋ ចុះពីព្រះទីនាំងបុស្បុកទៅតម្កល់លើ
ព្រះសលៀងបុស្បុក រួចបន្តក្បូនហែដោយថ្មើរជើង សំដៅទៅ ព្រះឧបោសថរតនារាម។ ព្រះករុណា
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយបង្គំព្រះបរមអដ្ឋិ នៅខាងមុខខ្លោងទ្វា ព្រះឧបោសថរតនារាមព្រះកែវមរកត
រួចស្តេចយាងតាមក្បួនហែ ព្រះបរមអដ្ឋិ ចួលក្នុងបរិវេណ ព្រះឧបោសថរតនារាម។            
			            
							        ព្រះរាជសកម្មភាព » កក្កដា - 2014
                រាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត(ត)
                 
             
             
       	



