O f f i c i a l   W e b s i t e
រុក្ខទិវា ៩ កក្តដា ២០១៤(ត)
2014-07-07
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់​ខ្ពស់​បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រគេន ទេយ្យទាននិងបច្ច័យ ដល់ព្រះង្ឃ​៥អង្គ​ ក្នុងមួយព្រះអង្ឃៗមាន:​ -ទេយ្យទាន​ចំនួន ០១កញ្ចាប់ - បច្ច័យចំនួន ២៤០.០០០៛ (ពីររយសែសិបពាន់រៀលគត់) សំរាប់ព្រះអនុគណ - ចច្ច័យចំនួន ២០០.០០០៛ (ពីររយពាន់រៀលគត់) សំរាប់ព្រះចៅអធិការ -បច្ច័យចំនួន ៥០០.០០០៛ ( ប្រាំរយពាន់រៀលគត់) សំរាប់ចូលរួមកសាងសមិទ្ធផល ក្នុងទីអារាមនីមួយៗ បន្ទាប់ពីក្រុមសិល្ប:របាំសម្តែងរបាំថ្វាយព្រះពរ និងសុន្ទរកថា​ថ្វាយព្រះពរស្វាគមន៍ របស់ ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ព្រមទាំងរបាយការណ៍ ស្តីអំពីសកម្មភាព នានាអានដោយ ឯកឧត្តម អ៊ុក​ រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម ព្រះករុណាព្រះមហាក្សត្រ​ ជាទីគោរពសក្ការ:​ដ៏ខ្ពង់​ខ្ពស់​បំផុតព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជសង្កកថាសំណេះ​សំណាលទៅកាន់អង្គពិធីទាំងមូល ប្រកបដោយភាពកក់ក្តៅនិងស្និទ្ធស្នាលយ៉ាងក្រៃលែង។ បន្ទាប់មកព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់​ខ្ពស់​  បានសព្វព្រះរាជ​ហឬទ័យ​ប្រោសព្រះរាជទាននូវក្រាំងមាស ជាសក្ខីភាពនៃការកោតសសើរចំពោះការ​ខិត​ខំរបស់រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​កសិកម្មរុក្ខាប្រមាញ់​និងនេសាទ ជាសេនាធិការ​ផ្ទាល់ បានថែរក្សាការពារនិងដាំដុះកូនឈើឡើងវិញ​ជា​រៀងរាល់ឆ្នាំ ដើម្បីជាប្រយោជន៍​ដល់សង្គមសេដ្ឋកិច្ចជាតិ និងបរិស្ថានតទៅអនាគត​។
Visitor: 13715986
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.