ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត(ត)
            	2014-07-11            	
            
            	បន្ទាប់ពីព្រះរាជពិធីថ្វាយ មហាព្រះរាជកុសល  តាមប្រពៃណីព្រះពុទ្ធសាសនា
បានប្រព្រឹត្តទៅចប់សព្វគ្រប់ ក្រុមបាគូក៏បានស្តេចយាង ព្រះបរមអដ្ឋិ  ចេញពីមុខព្រះមហាស្វេត្រឆត្រទៅតំកល់នៅលើ
ព្រះសលៀងបុស្បុក មុខព្រះទីនាំងទេវាវិនិច្ឆ័យ។  ក្បួនរំកិលក៏ចាប់ផ្តើមចេញដំណើរពីបោសាន
នៃព្រះទីនាំងទេវាវិនិច្ឆ័យ  ឆ្ពោះទៅកាន់ ព្រះទីនាំងគុជសីហ៍ ដែលគង់ចាំនៅខាងមុខទ្វាជ័យ។
នៅវេលាម៉ោង ៧:២០នាទី ក្បួនដង្ហែព្រះបរមអដ្ឋិ បានចេញដំណើរពីខាងមុខទ្វាជ័យ ក្រោមស្នូកាំភ្លើងធំចំនួន
១០១ណាត់ តាមមហាវិថីសម្តេចសុធារសឆ្ពោះទៅទឹសខាងជើង បត់ឆ្វេងតាមវិថី សម្តេចធម្មលិខិតអ៊ុក
រហូតដល់មហាវិថី ព្រះនរោត្តម បត់ឆ្វេងតម្រង់ឆ្ពោះទៅ វិមានឯករាជ្យ។            
			            
							        ព្រះរាជសកម្មភាព » កក្កដា - 2014
                ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត(ត)
                 
             
             
       	



