ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត
            	2014-07-11            	
            
            	 នៅវេលាម៉ោង ៦ និង ៣០នាទី ព្រឹកថ្ងៃ ១៥ កើត ខែ អាសាឍ  ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  បានស្តេចយាងដល់ព្រះទីនាំងទេវាវិនិច្ឆ័យ ដើម្បីគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់
ក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ
ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោស ថរតនារាមព្រះកែវមរកត។            
			            
							        ព្រះរាជសកម្មភាព » កក្កដា - 2014
                ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត
                 
             
             
       	



