ឯកអគ្គរដ្ឋទូតបារាំង ថ្វាយសារតាំង
            	2014-07-02            	
            
            	នៅវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី ២ ខែកក្តដា  ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ
ប្រោសព្រះរាជទាន  ឯកឧត្តម Jean-Claude
POIMBOEUF ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព
តែងតាំងថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
អញ្ជើញចូលថ្វាយបង្គំគាល់ ថ្វាយសារតាំងនាព្រះទីនាំងទេវាវិនិច្ឆ័យ។            
			            
							        ព្រះរាជសកម្មភាព » កក្កដា - 2014
                ឯកអគ្គរដ្ឋទូតបារាំង ថ្វាយសារតាំង
                 
             
             
       	



