O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសលពិសេស
2015-10-31
នៅវេលាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ​ ២០១៥ព្រះរាជពិធីថ្វាយព្រះរាជកុសលពិសេស ដ៏ឧត្តុងឧត្តម បានរៀបចំឡើងប្រកប​ដោយភាព អធិកអធមវិសេសវិសាល ខុសប្លែកពីធម្មតា ព្រោះថាថ្ងៃនេះជាថ្ងៃ​បុណ្យចំរើន ព្រះជន្មាយុ គម្រប់៩៣ព្រះវស្សា​នៃព្រះករុណាព្រះវររាជ​បិតា​ជាតិខ្មែរ​ព្រះបរមរតន:កោដ្ឋ ជាទីគោរពសក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជានិងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ បានសេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី សង្ឃទាន​ វេរភត្ត និងដាក់បាត្រ ដើម្បីឧទ្ទិសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក័្ខន្ធ ព្រះករុណា​ព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​តាម​គន្លងព្រះពុទ្ធសាសនា នៅក្នុងធម្មសាលានាព្រះឧបាសថរតនារាមព្រះកែវមរកត។
Visitor: 13760916
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.