O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
2015-12-21
នៅវេលាព្រឹកថ្ងៃទី ​២១​ ខែ ធ្នូ ឆ្នាំ​ ២០១៥ តបតាមការយាងរបស់ឯកឧត្តម Choummaly SAYASONE ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ​  ​ព្រះករុណា​ព្រះ បាទ​​​​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ទីគោរព​សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ស្តេចយាងតាមព្រះទីនាំងយន្តហោះពិសេស ទៅកាន់​សាធា​រណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅវេលាព្រឹកថ្ងៃទី ​២១​ ខែ ធ្នូ ឆ្នាំ​ ២០១៥ ដើម្បីបំពេញព្រះរាជទស្សនកិច្ច​ផ្លូវការ​រយ:ពេល៣ថ្ងៃ ។           យាង និងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរ ដល់អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តម ប៉ាសុជាតិវង្ស​ អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ   ​​ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងអ្នកម្នាង​ សម្តេច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងអ្នកម្នាង​   ឯកឧត្តម សៃ យ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិប តេយ្យ​ប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ ព្រមទាំង មន្ត្រីស្ថានទូតសាធារណរដ្ឋប្រជាធិប តេយ្យ​ប្រជាមានិត​ឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងព្រះរាជវង្សានុវង្ស និង​ឥស្សរ:ជនជាតិ ជាច្រើន​រូបទៀត។
Visitor: 13752561
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.