O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យចេញវស្សា
2015-10-27
នៅវេលាព្រឹកថ្ងៃទី១៥កើត ខែ អស្សុជ ឆ្នាំ មមី ឆស័ក ព.ស ២៥៥៩ ត្រូវនិងថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៥ ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ​ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស ចេញព្រះវស្សានៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ។         យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យនាឱនោះមាន​សម្តេច ព្រះបរមរាមា នរោត្តម​ យុវនាថ​ និងអ្នកម្នាង​ ​សម្តេច នរោត្តម​ សិរិវុឌ្ឍ ​ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ជីវន័មុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង ​សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្សនិង​នាម៉ឺនសព្វមុខមន្រ្តី ព្រះបរមរាជវាំងយ៉ាងច្រើនកុះករ។
Visitor: 13760722
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.