O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងដល់សាធារណរដ្ឋសង្គមនិយមវៀតណាម
2015-10-19
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និងគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ​បានយាងនិង​អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ វេហ្វបាយ នៃខេត្ត ធឿងធានវេ តាមព្រះទីនាំងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥។ យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចព្រះរាជដំណើរ ដល់​អាកាសយានដ្ឋានអន្តរជាតិវេហ្វបាយ នៃខេត្ត ធឿងធានវេ មានឯកឧត្តម Dao viet Trung រដ្ឋមន្ត្រីខុទ្ទកាល័យប្រធានរដ្ឋ ឯកឧត្តម Thach Du ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀង យង់ អភិបាលរងខេត្តធឿងធានវេ គណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ដង្ហែថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត មាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ ឯកឧត្តម ហ៊ុល ផានី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព  នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម វ៉ាន់ វ៉ាន និង ឯកឧត្តម កុល ប៊ុលលី អនុរដ្ឋលេខាធិកា នៃក្រសួងព្រះបរមរាជវាំង។
Visitor: 13760769
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.