O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម
2015-10-19
តបតាមសេចក្តីក្រាបថ្វាយបង្គំស្តេចយាង អំពីសំណាក់រដ្ឋាភិបាល នៃ​សាធារណេដ្ឋសង្គម​និយមវៀតណាម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងបំពេញព្រះរាជ ទស្សនកិច្ចក្រៅផ្លូវការ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅវេលាព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥។ យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចព្រះរាជដំណើរ ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន  ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ  មន្ត្រីស្ថានទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំ ព្រះរាជា​ណាចក្រ​កម្ពុជា និងឥស្សរ:ជនជាតិជាច្រើនរូប។
Visitor: 13761264
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.