O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2015-10-27
នៅវេលាល្ងាចថ្ងៃ ១៥កើត ខែ អស្សុជ ឆ្នាំ មមី ឆស័ក ព​ ស ២៥៥៩ ត្រូវនឹងថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វ​ព្រះរាជ​ហឬទ័យ សេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះ រាជពិធីសង្ឃទានវេរភត្ត ប្រគេន​មន្ត្រីសង្ឃ​ ៥អង្គ ក្នុងព្រះធម្មសាលា​នៃព្រះឧបាសថ រតនារាម ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ​បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទី គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខែ្មរជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យនាឱនោះមាន​សម្តេច ព្រះបរមរាមា នរោត្តម​ យុវនាថ​ និងអ្នកម្នាង​ ​សម្តេច នរោត្តម​ សិរិវុឌ្ឍ ​ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ជីវន័មុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងអ្នកម្នាង ​សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្សនិង​នាម៉ឺនសព្វមុខមន្រ្តី ព្រះបរមរាជវាំង។ 
Visitor: 13760953
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.