O f f i c i a l   W e b s i t e
ព្រះរាជដំណើរទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម(ត)
2015-10-20
នៅវេលារសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​នៃព្រះរាជា​ណាចក្រ​ម្ពុជា ជាទីគោរពសក្ការ:​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គបានសព្វ ព្រះរាជហឬទ័យ​ ស្តេចយាងបន្តព្រះរាជដំណើរ​ទស្សនកិច្ចនៅ​ខេត្ត ឡាំដុង។ នៅឯព្រលានយន្តហោះអន្តរជាតិ ដាឡាត់លានឃឿង ឯកឧត្តមអភិបាលខេត្ត ឡាំដុង លាក ឧត្តមអភិបាលក្រុង ដាឡាត់​ និងថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់ខេត្ត​ និងក្រុងដាឡាត់ បានអញ្ញើញមក​ថ្វាយបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រះរាជវត្តមានរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​នៃព្រះរាជា​ណាចក្រ​ម្ពុជា ជាទីគោរពសក្ការ:​ដ៏​ខ្ពង់ខ្ពស់​បំផុត និងគណ:ប្រតិភូជាន់ខ្ពស់អមព្រះរាជដំណើរ។
Visitor: 13761251
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.