O f f i c i a l   W e b s i t e
ព្រះរាជបដិសណ្ឋារកិច្ច គណ:ប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជានិតឡាវ
2015-02-26
តបតាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  នៅព្រឹកថ្ងៃទី ​២៦ ខែ កុម្ភ: ឆ្នាំ ២០១៥ ឯក​ឧត្តម Choummaly Sayasone ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ ប្រជានិតឡាវ និងលោកជំទាវ បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ និងជាមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយ:ពេលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ ២០១៥ ។          បន្ទាប់ពីបានស្នាក់អាស្រ័យ អស់រយ:ពេលខ្លីនៅសណ្ឋាគារសួហ្វីតែលភ្នំពេញ ហ្វូគីស្រ្តា រួចមក​ ​នៅវេលាម៉ោង ១០ និង ១៥នាទី ព្រឹកថ្ងៃទី ២៦ ខែកុម្ភ: ឯក​ឧត្តម Choummaly Sayasone និងលោកជំទាវ ព្រមទាំងគណ:ប្រតិភូជាន់ខ្ពស់អមដំណើរបានអញ្ជើញ បានអញ្ជើញមកកាន់ព្រះបរមរាជវាំង ដើម្បីចូលថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង  ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ។
Visitor: 13753931
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.