O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង ខេត្តខេត្តសៀមរាប
2015-02-02
នៅវេលាព្រឹកថ្ងៃទី ០២ ខែ កុម្ភ:​ ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​បានសេ្តចយាងដល់ ខេត្តសៀមរាបតាមព្រះទីនាំង​ឧទ្ធម្ភាគចក្រ​ ដើម្បីសេ្តចយាងបំពេញព្រះរាជ​កិច្ច​មួយចំនួននៅទីនោះ។​ ញ្ជើញដង្ហែរព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត​នាឱកាសនោះមាន សម្តេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញធរដែនដីគ្រប់ ជាន់ថ្នាក់ក្នុងខេត្ត សៀមរាប។
Visitor: 13753359
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.