O f f i c i a l   W e b s i t e
ព្រះរាជពិធីសមាទានសីលនៅខេត្ត សៀមរាប
2015-02-03
នៅព្រឹក ថ្ងៃ ១៥កើត ពេញបូរណ៌មីខែមាឃ ឆ្នាំ មមី ឆ ស័ក ព.ស  ២៥៥៨​ត្រូវ​នឹងថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ មមី ឆ ស័ក ព.ស ២៥៥៨ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងសមាទានព្រះឧបោសថសីល និងបំពេញមហាព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យមាឃបូជា ប្រកបដោយព្រះរាជសទ្ធាដ៏ប្រសើរថ្លៃថ្លានៅព្រះវិហារ ព្រះអង្គចេក ព្រះអង្គចម នាក្រុង សៀមរាប។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជា​ទីគោរពសក្ការ:ដ៏ខ្ពង់ ខ្ពស់បំផុត​​ ក្នុងឧកាសនោះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ដួនជី​តាជី និងនាហ្មឺនសព្វមុខមន្ត្រីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13751654
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.