O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តឧត្តមានជ័យ
2015-02-05
នៅវេលាព្រឹកថ្ងៃទី ០៥ ខែ កុម្ភ:​ ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​បានសព្វ​ព្រះរាជហឬទ័យ សេ្តចយាង​សំណេះសំណាលសាកសួរសុខទុក្ខ បងប្អូន កូនចៅ ប្រជា​រាស្រ្តទីទ័លក្រ រស់នៅ  ភូមិ គោល ភូមិ គោកស្ពាន និងភូមិ​​​ គោកសំរេច  ឃុំ ក្រសាំង ស្រុក ចុងកាល់ ខេត្តឧត្តមាជ័យ។ អញ្ជើញអមដង្ហែរព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរព​សក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត​ សេ្តចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនាឱកាសនោះមាន សម្តេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ​ទូទៅ អមក្រសួង​ព្រះបរមរាជវាំង ឯកឧត្តម នាយឧត្តមសេនីយ៍​ គន់ គីម ព្រមទាំងអាជ្ញធរដែនដីគ្រប់ ជាន់ថ្នាក់ក្នុងខេត្ត ឧត្តមានជ័យ។ ជាបឋម​ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរពសក្ការ​:ដ៏ខ្ពង់ខ្ពស់បំផុត​ព្រះអង្គ​​សព្វព្រះរាជហទ័យស្តេចយាងដល់លំនៅដ្ឋានរបស់ បងប្អូនកូនចៅដែលមានជីភាពក្សត់ ខ្សោយ ជាង​គេចំនួន០៥ គ្រួសារ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន​​ ប្រជារាស្រ្តទី ទ័លនា​ពេលនោះ មាន:  អង្ករចំនួន​៥០ គក្រ មីមួយកេស ឃីតមួយកញ្ជាប់ ក្នុងនោះមាន: មុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ កន្ទេល​មួយ(ទំហំ ១.៧៥ គុណ ១.៨០ម) អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណា​ចក្រ​កម្ពុជា  មួយ  ត្រីខ​កំប៉ុង ដប់កំប៉ុង និង ថវិកាចំនួន ១០០.០០០រៀល។ បន្ទាប់មក ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរពសក្កាដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គ​សព្វព្រះ​រាជហឬទ័យសេ្តចយាង សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោស​ព្រះរាជ​ទាន​ព្រះអំណោយដល់​​ប្រជារាស្រ្តទីទ័លក្រ នៅកន្លែងប្រមូលផ្តុំតំណាងគ្រួសារ​ចំនួន ៥៩៤នាក់ មកពីឃុំក្រសាំង ស្រុកចុងកាល់ ខេត្ត ខេត្តឧត្តមាជ័យ។ ព្រះរាជអំណោយ ប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្ត តំណាងគ្រួសារម្នាក់ៗ ក្នុង​ឱកាសនោះមាន អង្ករ ៥០ គក្រ មី មួយកេស ឃឹត មួយកញ្ចប់ ក្នុងនោះមាន មុង មួយ ភួយ មួយ សារុង មួយ ក្រមាមួយ កន្ទេល​មួយទំហំ ០ម៧៥x១ម៨០ អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា មួយ ត្រីខកំប៉ុង ដប់កំប៉ុង និងថវិកា ចំនួន ១០០​០០០រៀល។
Visitor: 13752132
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.