O f f i c i a l   W e b s i t e
សាសនិកឥស្លាមថ្វាយព្រះពរ
2014-05-24
ក្នុងឱកាសដ៏មហានត្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្មវស្សា របស់ព្រះអង្គ គម្រប់ ៦១ យាងចូល ៦២ ព្រះវស្សា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះ រាជទាន ឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃ គណ:ដឹកនាំ ជាន់ខ្ពស់ នៃ សាសនាឥស្លាមក្ពុជា ឧកញ៉ា កៃទាំ មេដឹកនាំសាសនាឥស្លាម ក្រុមកនអ៊ីមាំសាន់ ព្រមទាំង ឯកឧត្តម ជារដ្ឋលេខាធិការ អនុលេខាធិការក្រសួង​ធម្មការ និងសាសនា​ សាស​និកឥស្លាមកម្ពុជា មាន​គណ:អ៊ីមាំ ស្រុក ហាកឹម និងតួន មានចំនួនសរុប​ទាំងអស់ ១០០ រូប អញ្ជើញចូលថ្វាយបង្គំគាល់ នៅទីនាំងវានិច្ឆ័យ វាលាម៉ោង ១០ ព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៤ ដើម្បីថ្វាយព្រះពរជ័យ ព្រះករុ​ណាជាអម្ចាស់ជីវិតតម្កល់ លើត្បូជាទីគោរពសក្ការ:​ដ៏ខ្ពង់ខ្ពស់បំផុត។
Visitor: 13731448
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.