O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាពនៅសាធារណរដ្ឋបារាំង
2014-05-07
ក្នុងឱកាសគង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចនៅប្រទេស បារាំង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជហឬទ័យ ស្តេចយាងក្នុងកិច្ចសន្ទនា ជាមួយ ឯកឧត្តម Abdou Diouf អគ្គលេខាធិការនៃអង្គការ អន្តរជាតិនៃប្រទេសនិយមភាសាបារាំង “Organisation internationale de la francophonie (OIF) ”។ អញ្ជើញដង្ហែព្រះរាជព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់ លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនោះ មាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងកិច្ចសន្ទានោះ ព្រះករុណាព្រះមហាក្សត្រ និងឯកឧត្តម អគ្គលេខាធិការនៃអង្គការ អន្តរជាតិនៃប្រទេសនិយមភាសា បារាំង បានរំឮកឡើងវិញនូវចំណងទាក់ទងជាប្រវត្តិសាស្រ្ត កម្ពុជា-បារាំង ដែលបានករកើតឡើងដោយសារ ស្នា ព្រះហ័ស្ថដ៏វិសេសវិសាល របស់ព្រះករុណាព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង រួមជាមួយស្ថាបនិកមួយ ចំនួនទៀត។
Visitor: 13728738
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.