O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
2014-05-14
នៅព្រឹកថ្ងៃ១រោជ ខែពិសាខ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនិងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចចយាងជាព្រះ រាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជ ពិធី ស្វាធ្យាព្រះបរិត្ត ពុទ្ធជ័យមង្គល និងបំពេញមហា ព្រះរាជកុសល ដាយព្រះរាជសទ្ធាជ្រះថ្លា ក្នុងព្រះរាជពិធី បុណ្យ ចម្រើនព្រះជន្មវស្សា របស់ព្រះអង្គគម្រប់ ៦១ យាងចូល៦២ ព្រះវស្សា នៅព្រះវិហាសួគ៌ ក្នុងព្រះបរម រាជវាំង ។ សម្តចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឬ ទ័យស្តេចយាងបំពេញមហាព្រះរាជកុសល ក្នុងឱកាសដ៏ ថ្លៃថ្លានេះផងដែរ។យាងនិងអញ្ជើញដង្ហែព្រះរាជពិធី ដ៏ឧត្តុងឧត្តមនេះមានជាអាទ៍ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា​ ក្សត្រ និង អ្នកម្នាង សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់និងអ្នកម្នាង ព្រះមហាក្សត្រ សម្តេច​រាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វា​​វាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះ​បរមរាជវាំងឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួល​បន្ទុក​កិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំង​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងនាហ៊ឺនសព្ធមុខមន្ត្រី​ព្រះបរមរាជវាំង។
Visitor: 13744752
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.