O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាពនៅសាធារណរដ្ឋបារាំង(តចប់)
2014-05-09
ក្នុងព្រះបរមនាមព្រះអង្គគង់ប្រថាប់ជា សមាជិកសមាគម​អន្តរជាតិ នៃ Académie des Inscriptions et Belles Lettres នៃប្រទេសបារាំង ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហ ឬទ័យ ស្តេចយាងក្នុងសន្និសិទ ស្តីអំពី"ពីរទសវត្សនៃ កិច្ចសហប្រត្តិបត្តិការវិស័យបុរាណវិទ្យា រវាងបារាំង និង កម្ពុជា"ដែលរៀបចំឡើងដោយបណ្ឌិតសភាអក្សរចារឹកនិងអក្សរសាស្រ្ត នៃប្រទេសបារាំងនាថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៤។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជ​សកម្មភាពដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអង្គម្ចាស់ជីវិត តម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនោះមាន សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេរី សមាជិកាព្រឹទ្ធភាព សម្តេចរាជបបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិញសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស ម៉ាឡេស៊ី សម្តេច​ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋ​មន្រ្តី ក្រសួងព្រះបរមរាជវាំង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោក​ជំទាវ ស សៅរ៉ុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯក​ឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋាន​ ព្រះ​មហាក្សត្រ ព្រមទាំងសមាជិកព្រះរាជគណ:ប្រតិភូ​ជាន់​ខ្ពស់កម្ពុជា ជាច្រើនរូបទៀត។
Visitor: 13749102
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.