O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យពិសាខបូជា
2014-05-13
នៅវេលាល្ងាចថ្ងៃទី ១៥ ពេញបូណ៌មី ខែពិសាខ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៤ ជាថ្ងៃអភិក្កត សម័យ ដ៏វិសេសវិសាល នៃព្រះរាជពិធីបុណ្យពិសាខបូជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់ បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យពិសាខបូជានៅព្រះវិហារនៃព្រះឧបោសរតនារាម ព្រះកែវមរកត ដើម្បីបំពេញព្រះ រាជកិច្ចតាមព្រះរាជបវេណីដ៏រុងរឿងនៃព្រះមហាក្សត្រខ្មែរ។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យនេះ រួមមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អារុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តច នរោត្តម សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាងសម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងនាហ៊ឺនសព្ធមុខមន្ត្រីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13727362
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.