O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ឃុំ បុរីជលសារ ស្រុក បុរីជលសារ ខេត្តតាកែវ
2013-11-27
នៅវេលាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះ រាជហទ័យ សេ្តចយាងសំណេះសំណាលសាកសួរសុខ ទុក្ខ និងប្រោសព្រះទានព្រះរាជអំណោយ បងប្អូន កូន ចៅ ប្រជារាស្រ្តទីទ័លក្រ នៅកន្លែងប្រមូលផ្តុំ មានចំនួន គ្រួសារ ៨០៩ នាក់ រស់នៅឃុំ បុរីជលសារ ស្រុក បុរី​ជលសារ ខេត្តតាកែវ។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិត​តម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សេ្តច​​​យាងបំពេញព្រះរាជកិច្​ចមនុស្សធម៌ ដ៏ឧត្តុង្គឧត្តម នា​ឱកាសនោះមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញា​ធរដែនដីគ្រប់ ជាន់ថ្នាក់ខេត្តតាកែវ។(នៅមានត)
Visitor: 13735530
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.