O f f i c i a l   W e b s i t e
ទិវាបុណ្យឯករាជ្យជាតិខួបទី៦០ ៩វិច្ឆិកា២០១៣
2013-11-09
ទិវា៩វិច្ឆិកា ត្រូវបានប្ររព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត ដ៏វិសេសវិសាល នៃថ្ងៃ៩វិច្ឆិកាឆ្នាំ១៩៥៣ ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលនូវឯករាជ្យ ភាពពេញលេញ អំពីអាណានិគម និយមបារាំង។ នៅវេលាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធបើកទិវាបុណ្យឯករាជ្យជាតិខួបទី៦០ ដែលជាទិវាបុណ្យជាតិពោរពេញដោយមោទនភាព និងភាពសប្បាយរីករាយរបស់ប្រជាជាតិយើងទាំងមូល។ ក្នុងឧកាសដ៏មហានក្ខត្តឬក្សនេះ ព្រះវត្តមាន និងវត្តមាននៃថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ដែលបានយាង និងអញ្ជើញចូលរួមដង្ហែ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កាល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត មានជាអាទិ៍: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុម ឧត្តមប្រឹក្សា ព្រះមហាក្សត្រ សម្តេចរាជបុត្រី ព្រះអាណុជ នរោត្តម អារុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ជាតំណាង សមេ្តច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ឯកឧត្តម ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម លោកជំទាវជា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជដ្ឋាភិបាល មន្រ្តីរាជការគ្រប់ស្ថាប័ន ប្រជារាស្រ្ត កងកំលាំងប្រដាប់អាវុធគ្រុប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបណ្តាអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
Visitor: 13745617
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.