O f f i c i a l   W e b s i t e
ឯកឧត្តម ឆាវ អ៊ឹនទ័រ ថ្វាយតង្វាយ
2013-11-21
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជឬហទ័យ ប្រោសព្រះរាជទានឯកឧត្តម ឆាវ អ៊ឹនទ័រ ថ្វាយតង្វាយ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ហ្វឹស អ៊ិនវេសមេន ហូលឌីង គ្រុប អញ្ញើញចូលថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ វេលាម៉ោង ១០និង ៣០នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ឯកឧត្តម ឆាវ អ៊ឹនទ័បាននាំយតង្វាយជាអង្គ ចំនួន ៣០តោន និងទូរស័ព្ទ KHMER C1 (ផលិតនៅ ប្រទេសកម្ពុជា) ចំនួន ១០គ្រឿង មកថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្ត ក្រីក្រជួបការលំបាកក្នុង ជីវភាព តាមព្រះអង្គសព្វព្រះរាជឬទ័យដ៏ខ្ពង់ខ្ពស់បំផុត។
Visitor: 13659755
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.