O f f i c i a l   W e b s i t e
ព្រះរាជពិធីដង្ហែអង្គព្រះកឋិនទានព្រះរាជទ្រព្យ
2013-11-02
លុះដល់ព្រឹកព្រលឹម ថ្ងៃសៅរ៍ ១៤រោជខែអស្សុជត្រូវ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ សម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំ ណាងខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កាល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធី បុណ្យដង្ហែអង្គព្រះកឋិនទាន ព្រះរាជទ្រព្យ ឆ្ពោះទៅកាន់វត្ត មាតិការាម ស្ថិតនៅក្នុង ឃុំ រាធរ ស្រុក ព្រះសេ្តច ខេត្តព្រៃវែង។ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ឯកឧត្តម ឈា ហន ឯកឧត្តម អន ស៊ាម រដ្ឋមន្ត្រីអម ក្រសួងព្រះបរមរាជវាំង ព្រមទាំង ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីព្រះបរមរាជវាំង ក៏បានអញ្ជើញចូលរួមក្នុង ព្រះរាជពិធីដង្ហែរអង្គព្រះកឋិន ទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះផងដែរ ។
Visitor: 13748769
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.