O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2013-11-17
នៅវេលាព្រឹកថ្ងៃ១៥កើត ខែ អស្សុជ ឆ្នាំ ម្សាញ់ បញ្ចស័ក ព ស ២៥៥៧ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យសេ្តចយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី សង្ឃទាន វេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥ អង្គ ក្នុងព្រះទីនាំងមហហាមន្ទីរ ដើម្បីឧទិ្ទស ព្រះរាជកុសល ថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះមាន ព្រះរាជវង្សានុវង្សនិងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13657029
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.