O f f i c i a l   W e b s i t e
ព្រះរាជពិធីអកអំបុកសំពះព្រះខែ
2013-11-17
នៅរាត្រីថ្ងៃ ១៥ កើតពេញបូរណមី ខែកក្តិក ឆ្នាំ ម្ស៉ាញ់ បញ្ចស័ក ត្រូវនិង ថ្ងៃទី១៧ខែ វិច្ឆិកា ឆ្នាំ២០១៣ ព្រះ ករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ស្តេចយាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធី អកអំបុកសំពះព្រះខែ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាព ព្រះ ករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តមនេះ មានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេច នរោត្តម សិរីវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ ព្រះ មហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយក រដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅអម ក្រសួងព្រះបរមរាជវាំង ព្រមទាំងសមាជិកព្រះរាជ វង្សានុវង្ស ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13740686
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.