O f f i c i a l   W e b s i t e
ព្រះតេជគុណ ឧត្តមញ្ញណ ជុំ វណ្ណា ថ្វាយតង្វាយ
2014-01-04
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះ រាជឬហទ័យ ប្រោសព្រះរាជទានសម្តេចរាជបបុត្រី ព្រះអនជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រយាងនាំ ព្រះតេជគុណ ឧត្តមញ្ញណ ជុំ វណ្ណា ប្រធានពុទ្ធិកសមាគមខ្មែរ សាជីវកម្ម ប្រចាំរដ្ឋ QUEENLAND, AUSTRALIA នឹងគណ:ប្រតិភូ និមន្ត និងអញ្ញើញចូលថ្វាយបង្គំគាល់ថ្វាយតង្វាយ នៅព្រះ មហាប្រាសាទខេមរិន្ទ វេលាម៉ោង​១០និង ៣០នាទី ថ្ងៃទី ៤ ខែ​​ មករា ឆ្នាំ២០១៤។ ព្រះតេជគុណ ឧត្តមញ្ញណ ជុំ វណ្ណា បាននាំយតង្វាយ ជាអង្ករ ចំនួន ១០តោន និង បច្ច័យចំនួន ៨០០០ដុល្លា​អូស្រ្តាលីមកថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើ ត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព តាមព្រះអង្គសព្វព្រះរាជឬទ័យដ៏ខ្ពង់ខ្ពស់​បំផុត។
Visitor: 13745601
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.