ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្តង់ ថ្វាយសារតាំង
            	2020-03-18            	
            
            	នៅវេលាព្រឹក ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ
២០២០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន
ឯកឧត្តម Yerlan Baizhanov ឯកអគ្គរដ្ឋទូតវិសាមញ្ញ
និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្តង់
ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង
នៅព្រះទីនាំងទេវាវិនិច្ឆ័យ។             
			            
							        ព្រះរាជសកម្មភាព » មីនា - 2020
                
        	 
             
             
       	



