O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តព្រៃវែង
2020-03-02
នៅវេលាព្រឹកថ្ងៃទី ០២ ខែ មីនា​ ឆ្នាំ ២០២០ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​សព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនប្រជាកសិករក្រីក្រចំនួន ៦២០ គ្រួសារ ស្ថិតនៅភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន​​ប្រជារាស្រ្តទីទ័លក្រនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស្បែកជើងផ្ទាត់ ០១ គូរ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១  និង ថវិកាចំនួន ១០០.០០០រៀល ។
Visitor: 13744155
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.