O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ស្ពឺ
2020-01-30
នៅវេលាព្រឹកថ្ងៃទី ៣០ ខែ មករា​ ឆ្នាំ ២០២០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​សព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករក្រីក្រចំនួន ៥៦០ គ្រួសារ ស្ថិតនៅភូមិទឹកលង១ និង ភូមិទឹកលង២ ឃុំ រុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន​​ប្រជារាស្រ្តទីទ័លក្រនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស្បែកជើងផ្ទាត់ ០១ គូរ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១  និង ថវិកាចំនួន ១០០.០០០រៀល ។
Visitor: 13728622
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.