O f f i c i a l   W e b s i t e
លោក Shuichiro Mori ថ្វាយតង្វាយ
2020-03-14
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន  លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សែល ខេមបូឌា ឯ.ក និង សហការី ចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ​​ ២០២០ ។ លោក Shuichiro Mori  បាននាំយកតង្វាយជាអង្ករ ចំនួន ១០តោន និង រថយន្តភីកអាប់ ISUZU D-Max 1.9Ddi Blue Power ​ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីចូលរួមក្នុងព្រះរាជសកម្មភាពមនុស្សធម៌ ។
Visitor: 13657124
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.