ឧកញ្ញ៉ា សុខ គង់ ថ្វាយតង្វាយ
            	2014-11-17            	
            
            	ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះ រាជឬហទ័យប្រោសព្រះរាជទាន  ឧកញ្ញ៉ា សុខ គង់
ប្រធាន ក្រុមហ៊ុន សូគីម៉ិច អ៊ិន វេសមេនគ្រុម និងលោកជំទាវ
គឹម ឡេង ព្រមទាំងគណ:ប្រតិភូ អញ្ញើញចូលថ្វាយបង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាម៉ោង ១១និង០០ នាទី ថ្ងៃទី១៧  ខែវិច្ឆិកា ឆ្នាំ ២០១៤។ ឧកញ្ញ៉ា សុខ គង់
បាននាំយកតង្វាយជាអង្ករ ចំនួន ២០០តោន
ថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
 ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ ប្រជារាស្រ្តក្រីក្រជួបការលំបាកក្នុងជីវភាព តាមព្រះអង្គសព្វព្រះរាជឬទ័យដ៏ខ្ពង់ខ្ពស់បំផុត។            
			            
							        ព្រះរាជសកម្មភាព » វិច្ឆិកា - 2014
                ឧកញ្ញ៉ា សុខ គង់ ថ្វាយតង្វាយ
                 
             
             
       	



