O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប
2014-11-05
នៅរសៀលថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ​ ២០១៤ វេលាម៉ោង ១៦​និង​៣០នាទី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងជាព្រះរាជាធិបតី ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុងទិវាទី១នៃ  ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប  ។ យាងនិងអញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យនោះមាន សម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន  ប្រធានរដ្ឋសភាជាតិ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​  សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ទេព​ ងន អនុប្រធានទី២ ព្រឹទ្ធសភា សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ​  សម្តច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងអ្នកម្នាង​ សម្តេច សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជា រដ្ឋមន្រ្តីក្រសួងព្រះបរម​រាជវាំង  ព្រះរាជវង្សានុវង្ស ​ឯកឧត្តម លោក ជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងនាម៉ឺនសព្វមុខ​មន្រ្តីព្រះបរម​រាជ​​វាំងយ៉ាងច្រើនកុះករ។
Visitor: 13655423
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.