O f f i c i a l   W e b s i t e
អង្គការវើលដ៏ឈែនណល ថ្វាយតង្វាយ
2014-08-14
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះ រាជឬហទ័យប្រោសព្រះរាជទាន  លោកប​ណ្ឌិត គីម ដុងម្យុង ប្រធានអង្គការ​​ វើលដ៏​ឈែនណល អញ្ញើញចូលថ្វាយ​បង្គំគាល់ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលា​ម៉ោង​ ១១និង០០ នាទី ថ្ងៃទី ១៤ ខែ ​​សីហា ឆ្នាំ ២០១៤។ លោកប​ណ្ឌិត គីម ដុងម្យុង បាននាំយកតង្វាយជាអង្ករ ចំនួន ១០តោន និង បន្ទះសូទ្យាចំនួន ២០បន្ទះ ថ្វាយព្រះករុណា​ជាអង្គម្ចាស់ជីវិត តម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព តាមព្រះអង្គសព្វព្រះរាជ​ឬទ័យ​ដ៏ខ្ពង់ខ្ពស់​បំផុត។
Visitor: 13744243
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.