O f f i c i a l   W e b s i t e
ពិធីបើកមហាសន្និបាតកាកបាទក្រហមកម្ពុជាអណត្តិទី៦
2014-08-06
ពិធីបើកអង្គមហាសន្និតបាត របស់កាកបាទក្រហមកម្ពុជា អណត្តិទី៦ ដែលនិងប្រព្រឹត្តក្នុងរយ:ពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី ៦​ ខែ សីហា ឆ្នាំ ២០១៤​ ​តទៅ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ​ បានទទួលនូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមដោយបាន ព្រះករុណាព្រះបាទ​សម្តេចព្រះ​​​​​​​​​​​​​​​​​​បរម​នាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា​ ជាទីគោរពសក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត​ ​​ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងគង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត កាលពីរសៀលថ្ងៃទី ៦​ ខែ សីហា ឆ្នាំ ២០១៤។​​   ក្នុងឱកាសនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ: ដ៏ខ្ពង់​ខ្ពស់​បំផុត​ ​​ព្រះអង្គសព្វព្រះរាជហឬទ័យ  ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ ពាន់ដុល្លារអាមេរិក​ ជាព្រះរាជូឧបត្ថម្ភដ៏ឧត្តុង្គឧត្តម ដើម្បីបន្តទ្រទ្រង់សកម្មភាពមនុស្សធម៌ដ៏ប្រសើរថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា។ ព្រមជាមួយនេះ សម្តេចព្រះមហា​ក្សត្រី ព្រះវររាជមាតាជាតិខែ្មរ  ព្រះប្រធានកិក្តិយសបាតកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ​​ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជូឧបត្ថម្ភដ៏ឧត្តុង្គឧត្តម ជាព្រះរាជទ្រព្យចំនួន ១០ពាន់ដុល្លារអាមេរិក តាមរយ:សម្តេច ចៅហ្វាវាំង គង់ សំអុល ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា  ដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌សំរាប់ជាប្រយោជន៍​ ដល់ប្រជារាស្រ្តក្រីក ដែលទទួលរងគ្រោះមហន្តរាយផ្សេងៗ​នៅទូទាំងប្រទេសផងដែរ​ ។
Visitor: 13739977
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.