O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល
2014-06-26
នៅវេលាព្រឹកថ្ងៃ ១៤ រោជ ខែ ជេស្ឋ ឆ្នាំ មមី ឆស័ក ព ស ២៥៥៨ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុ ជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះ រាជហឬទ័យសេ្តចយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំ ផុត ក្នុងព្រះរាជពិធីសង្ឃទាន វេរភត្ត ប្រគេនមន្ត្រីសង្ឃ ៥ អង្គ ក្នុងព្រះទីនាំងមហាមន្ទីរ ដើម្បីឧទិ្ទសព្រះរាជ កុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះមហាវីរ ក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯក ភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ ខ្ពស់បំផុតនៃយើង។ យាងនិងអញ្ជើញចូលរួមដង្ហែក្នុង ព្រះរាជពិធីបុណ្យ នាឱកាសនោះមាន ព្រះរាជវង្សានុ វង្ស និង​​មន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13729734
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.