ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត  ស្រុក ត្រាំកក់ ខេត្តតាកែវ(តចប់)
            	2014-06-09            	
            
            	ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងបន្តព្រះរាជកិច្ច យាងសំណេះសំណាល សាកសួរសុខទុក្ខ  និងប្រោសព្រះរាជទានព្រះរាជអំណោយ
ដល់ប្រជារាស្រ្តទីទ័លក្រ នៅកន្លែងប្រមូលផ្តុំតំណាង គ្រួសារ ចំនួន ៥៧០នាក់ មកពីភូមិទាំងពីររបស់ ឃុំត្រពាំងធំខាងត្បូង ស្រុក ត្រាំកក់ ខេត្ត តាកែវ។
ព្រះរាជអំណោយ ប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្ត តំណាងគ្រួសារម្នាក់ៗមាន:  អង្ករ ៥០ គក្រ មី មួយកេស ឃឹត មួយកញ្ចប់ ក្នុងនោះមាន : មុង មួយ ភួយ មួយ សារុង មួយ ក្រមាមួយ កន្ទេលមួយ(ទំហំ ១.៧៥ម គុណ ១.៨០ម) អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មួយ ត្រី ខកំប៉ុង ដប់កំប៉ុង និងថវិកា ចំនួន ១០០.០០០រៀល។            
			            
							        ព្រះរាជសកម្មភាព » មិថុនា - 2014
                ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត  ស្រុក ត្រាំកក់ ខេត្តតាកែវ(តចប់)
                 
             
             
       	



