O f f i c i a l   W e b s i t e
ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះពរជ័យ
2014-02-15
នៅវេលាម៉ោង១១ព្រឹកថ្ងៃទី ១៥ ខែ កុម្ភ: ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ឯឧត្តម ឈាង វុន សមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណ:កម្មការកិច្ចការរបទេស សហប្រតិបត្តការអន្តជាតិឃោសនាការនិងព័ត៌មាន និងលោកជំទាវ សំប៊ិនស៊ុនណារឿន អញ្ជើញនាំ កូនប្រុស នាម ឯឧត្តម ឈាង វុនវីណាវិឌ្ឍ និងកូនប្រសាស្រី នាម លោកជំទាវ សំអន វិយ៉ាតា ព្រមទាំងក្រុមគ្រួសារ អញ្ញើញចូលទទួលការ ប្រោសព្រះរាជទាន ព្រះពរជ័យសិរីមង្គល ពីអង្គព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដល់កូនប្រុស កូនស្រីដែលទើបបានរៀបអាពាហ៍ជាស្មាមីភរិយាថ្មី កាលពីថ្ងៃទី ៩ និង ទី១០ ខែ កុម្ភ: ឆ្នាំ ២០១៤ កន្លងមក ។
Visitor: 13657659
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.