ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត  ស្រុក សង្គមថ្មី ខេត្តព្រះវិហារ (តចប់)
            	2014-02-11            	
            
            	ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរព
សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងបន្តព្រះរាជកិច្ច យាងសំណេះសំណាលសាក សួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះអំណោយដល់ ប្រជារាស្រ្តទីទ័លក្រ នៅកន្លែងប្រមូលផ្តុំតំណាងគ្រួសារ ចំនួន ៨០០នាក់មកពី ឃុំ រណសិរ្ស ស្រុក សង្គមថ្មី ខេត្តព្រះវិហារ ។ព្រះរាជអំណោយ ប្រោសព្រះរាជទានដល់បងប្អូន ប្រជារាស្រ្តតំណាងគ្រួសារម្នាក់ៗ មាន :  អង្ករ ៥០ គក្រ មី មួយកេស ឃឹត មួយ
កញ្ចប់ ក្នុងនោះមាន : មុង មួយ ភួយ មួយ សារុង មួយ ក្រមា មួយ អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មួយ កៅស៊ូតង់ មួយផ្ទាំង ត្រីខកំប៉ុង ដប់កំប៉ុង និងថវិកា ចំនួន ១០០.០០០រៀល។            
			            
							        ព្រះរាជសកម្មភាព » កុម្ភៈ - 2014
                ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត  ស្រុក សង្គមថ្មី ខេត្តព្រះវិហារ (តចប់)
                 
             
             
       	



