ព្រះរាជពិធីស្រង់ព្រះសុគន្ធវារីព្រះទេវរូប
2025-04-16
នៅវេលារសៀល ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែ
មេសា ជាថ្ងៃវារ:ឡើងស័ក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បួង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជពិធីស្រង់ព្រះសុគន្ធវារីព្រះទេវរូបថ្វាយទឹក ទៀន ផ្កា និង ថ្វាយព្រះ ពរជ័យមង្គល
នៅព្រះទីនាំងទេវាវិនិច្ឆ័យ។
ព្រះរាជសកម្មភាព » មេសា - 2025
ព្រះរាជពិធីស្រង់ព្រះសុគន្ធវារីព្រះទេវរូប